និយាយពីព្រះរាមវិញ
និយាយពីព្រះរាមដើរទេសនោះវិញ តើលោកមកជួបនរណាមុន គឺជួបហនុមានមុនគេតែម្តង។ គឺជាសេនាលោក។ ពេលលោកដើរទេសផ្សេងព្រេងពីរនាក់បងប្អូន មកដល់ក្រោមម្លប់ជ្រៃសាខា ព្រះរាមបងបាននិយាយប្រាប់ប្អូនថា “លក្ស្មណ៍ប្អូនយើងអស់កម្លាំងណាស់ យើងសម្រាក ក្រោមដើមឈើនេះសិនទៅ ចាំយើងមានកម្លាំង ចាំធ្វើដំណើរទៅទៀត” ។មុនពេលចូលផ្ទំក្រោមម្លប់នោះ ព្រះរាមបានផ្តាំលក្សណ៍ថា :“លក្ស្មណ៍ឯងយាមល្បាតមើលណា! ខ្លាចក្រែងមានសត្វសាហាវចូលមកយាយីជីវិតយើង បងសម្រាកបន្តិចហើយ” ។ ព្រះរាមក៏លោកផ្ទំ លើថ្មដា ក្រោមម្លប់ឈើនោះទៅ។
និយាយពីហនុមានវិញ នៅលើចុងឈើនោះ គាត់ចេះតែបេះបូតស្លឹកឈើទម្លាក់មក ឯព្រះលក្ស្មណ៍ក៏ចេះតែខឹង នឹកគិតថាកូនស្វានេះចង្រៃម៉្លេះ បូតស្លឹកឈើទម្លាក់មកលើ ព្រះរាមបងអញ រកតែលោកផ្ទំមិនបានព្រះលក្ស្មណ៍ក៏បាញ់ហនុមានអស់សរមួយបំពង់ ហនុមានចាប់ជាប់ទាំងអស់។ ដោយដឹងថា ព្រះលក្សណ៍អស់សរហើយ ទម្លាក់សរមកឱ្យវិញ។ ព្រះលក្ស្មណ៍នឹកកាន់តែខឹង ក៏កៀកយកសរ ព្រះពិរុណវាសពីក្រោមខ្នងបងមកទៀត។ ពេលព្រះរាមលោកផ្ទំ បានយកសរ ព្រះពិរុណវាសដាក់ពីក្រោមខ្នង ពេលព្រះលក្ស្មណ៍ខឹងក៏បានកៀកយកសរនោះមក។ ព្រះរាមភ្ញាក់ក៏សួរ “លក្សណ៍ឯងយកសរធ្វើអ្វី?" លក្ស្មណ៍ថា “ទូលបង្គំខឹងនឹងកូនស្វាចង្រៃនោះ មើលវាបូតស្លឹកទម្លាក់លេងមកពេញអស់តែម្តង” ។ ព្រះរាមថា “លក្ស្មណ៍ ឯងកុំខឹងនឹងវាអី វាជាសត្វអត់ដឹងអីទេ។ អូនឯងទៅរកទឹកឱ្យបងលុបមុខបន្តិច”។ ព្រះលក្ស្មណ៍យកបំពង់ទឹកចេញផុតទៅ។ និយាយពីព្រះរាមលោកក៏ហៅហនុមានឱ្យចុះមកថាៈ “បាឯងចុះមកមើល យើងនិយាយគ្នាព្រោះអ្នកឯង ប្រាកដជាអ្នកមានមហិទ្ធិឫទ្ធិពិតហើយ អ្នកឯងចុះមកមើលយើងភ្នាល់គ្នាថា ឥឡូវហ្នឹងខ្ញុំឱ្យយករោមជើងខ្ញុំបីសរសៃចងជើងអ្នកឯងបើអ្នកឯងហោះដាច់រោមជើង នោះខ្ញុំសូមធ្វើសេនាអ្នកឯង។ ចុះប្រសិនណាអ្នកឯងហោះមិនដាច់? ” ហនុមានឆ្លើយភ្លាមថា “បើហោះមិនដាច់ ខ្ញុំក៏សុខចិត្តធ្វើសេនាព្រះអង្គដែរ”។ ដែលគេហៅថារោមជើងសិល្ប៍ចងចង្កេះនេះទៅ ហោះគ្រប់បីដងមិនដាច់ ហោះវឹងឡើងយ៉ាងញាប់ ត្រឡប់មកវិញអុកក្កិត (ហេតុនេះបានជាស្វាក្រិនក្ដិតមកដល់សព្វថ្ងៃនេះ)។ ហនុមានក៏យល់ព្រមធ្វើសេនាព្រះរាម។ ព្រះរាមក៏លោកឱ្យហនុមានទៅរកស៊ីទេ តែបានផ្ដាំថា : " បើខ្ញុំមានការយប់ការយាមអី ខ្ញុំនឹកដល់អ្នកឯង? ត្រូវតែមកជួយខ្ញុំ”។ និយាយពី ព្រះលក្ស្មណ៍វិញម្ដង កាលដែលទៅដងទឹកនោះ គឺបានទៅដងទឹកភ្នែកសុគ្រីព មកឱ្យព្រះរាមលុប
មុខ។ ព្រះរាមលោកសួរថាៈ “ទឹកអីប្រៃៗដូចទឹកភែ្នកអញ្ចឹង?” ព្រះលក្ស្មណ៍ទូលថ“ទូលបង្គំមិនដឹងដែរ ឃើញតែទឹកជ្រោះហូរមក ដងយកតែម្តង ប៉ុន្តែឮសូរងូៗនៅខាងលើដែរ តែមិនដឹងជាស្អី” ។ “លក្ស្មណ៍ជូនបងទេ មើលបន្តិចមើល” ។ទៅដល់មាត់ជ្រោះនោះក៏ឃើញដូចជាៗអីមួយធំដូចដំបូក។ តាមពិតគ្រាន់តែសុគ្រីពគាត់យំទេ អាចម៍ភ្នែកទៅជាដំបូកគ្របជិតខ្លួន ទឹកភ្នែកហូរទៅជាជ្រោះដោយបងគាត់វាយក្បាលនឹងស្បែកជើង ក៏ដើរចេញពីខះទឹមបុរីដើរឱ្យស្លាប់ក្នុងព្រៃតែម្តង។ ព្រះរាមក៏ជួយឆ្កឹះឡើងវិញ ក៏ឃើញសុគ្រីពហើយសួរថា “បា ឯងបានជាមកយំសោកអីយ៉ាងហ្នឹង?” ធ្លាក់ខ្លួនដល់យ៉ាងនេះ សុគ្រីពតបរ៉ាយរ៉ាប់ប្រាប់ហូរហែពីរឿងដែលបងវាយធ្វើបាបតាំងពីដោះស្បែកជើងវាយក្បាល ខ្មាសអស់អាណាប្រជារាស្ត្រ ទ្រាំនៅមិនបាន ក៏ចាកចេញ សុខចិត្តដើរឱ្យទាល់តែស្លាប់ខ្លួន។ ព្រះរាមលោកឃាត់ "ណ្ហើយបាកុំគិតសម្លាប់ខ្លួនអី ទៅនៅជាមួយខ្ញុំទៅបានបីនាក់” ។សុគ្រីពតបថា “មិនទេ មុននឹងខ្ញុំទៅនៅជាមួយ លុះត្រាតែសម្លាប់បងខ្ញុំឱ្យបានសិន” ។ ហើយបានព្រះរាមលោកនឹកឃើញថា : “ឱ្យខ្ញុំទៅសម្លាប់គេយ៉ាងម៉េច បើគេហើយនឹងខ្ញុំអត់មានរឿងអីនឹងគ្នាផង? អញ្ចឹងទាល់តែអ្នកឯងទៅរករឿងគេទៅ ធ្វើម៉េចឱ្យបានចេញមកក្រៅវាយគ្នា ស្រណុកខ្ញុំលបបាញ់ពីក្នុងព្រៃទេ” ។សុគ្រីពសុខចិត្តថា “បើអញ្ចឹងខ្ញុំសុខចិត្តធ្វើតាម ” ពេលទៅដល់ហៅពាលីបងមកវាយគ្នាដល់វាយគ្នាមួយសារ អញ្ចឹងទេ កន្សែងជូតក្បាលនោះ វាពណ៌សម្បុរដូចគ្នា លោកមិនហ៊ានបាញ់ខ្លាចវាច្រឡំ។ សុគ្រីពក៏ទ្រមខ្លួនមកទូល ប្រាប់ព្រះរាមវិញ “អួតថា ជួយខ្ញុំមិនឃើញជួយខ្ញុំសោះ គេវាយខ្ញុំព្រមលើកទី១ទី២ ” ហើយឥឡូវនេះទី៣ ព្រះរាមក៏ឱ្យកន្សែងរបស់លោកថា “ឥឡូវបាឯងយកកន្សែងរបស់ខ្ញុំទេទទូរកេសាចុះ ខ្ញុំស្រណុកមើលព្រោះពណ៌ហ្នឹងមិនងាយអ្នកណាមានទេ”។ សុគ្រីពយកកន្សែងនេះទៅជូតនឹងក្បាល ហៅពាលីបងមកវាយគ្នាទៀត ។ ពេលចេញមកវាយ ព្រះរាមលោកលបមើលឃើញដឹងថារបស់ខ្លួនខាងណា ហើយថា ឯខាងនោះមិនមែនទេក៏បាញ់ទៅលើពាលី។ ពាលីចាប់សរជាប់ (គាត់ពូកែណាស់ ព្រោះគាត់ជាកូនព្រះឥន្ទ្រដែរបានជាដូច្នេះ ) ។ពាលីក៏ចាប់សរជាប់ឃើញអក្ខរានៅចុងសរគាត់នឹកឃើញថា “ អ្ហ៎! អញត្រូវទំនាយយព្រះឥន្ទ្រហើយតើ” ។ កាលណោះព្រះឥន្ទ្រផ្ញើដន្លាប់មួយយកមកឱ្យសុគ្រីព តែគាត់ហាមមិនឱ្យបើកកណ្តាលផ្លូវ ត្រូវឱ្យដល់ម្ចាស់គេទៅបើសិនបើកកណ្តាលផ្លូវដាក់ទំនាយឱ្យត្រូវសរព្រះ។ ដល់អញ្ចឹងហើយបានជាពេលចាប់សរឃើញអក្ខរាថាជាសរព្រះ ពាលីក៏អង្វរសរថា “ខ្ញុំសុំធ្វើបុណ្យ៧ថ្ងៃ បើ គ្រប់៧ថ្ងៃកាលណា សរចាក់សម្លាប់ខ្ញុំចុះ ( ព្រោះបានដឹងខ្លួនថាបានធ្វើខុស)។ ពាលីយកសរនោះតម្កល់លើពានមាស ក៏ធ្វើបុណ្យខ្លួនគ្រប់៧ថ្ងៃកាលណាសរនោះពីពាននោះ ទៅចាក់កណ្ដៀតក្អមស្លាប់ ។ ពេលពាលីស្លាប់ទៅ ព្រះរាមក៏ឱ្យសុគ្រីពនៅសោយរាជ្យនៅនគរខះខឹមបុរីនោះទៅ។
Speaking of Rama Again
Speaking of Rama, when he was traveling, whom did he meet first? It was Hanuman. He was Rama's general. While traveling with his brother, they came to rest under a tree. Rama told his brother Lakshmana, "Lakshmana, you look very tired. Let's rest under this tree until we regain our strength, then we will continue our journey."
Before resting under the shade, Rama instructed Lakshmana, "Lakshmana, you keep watch! I am afraid that wild animals might come and attack us. I will rest for a while." Rama lay down on a rock under the tree.
Meanwhile, Hanuman was up in the tree, shaking leaves down. Lakshmana got angry, thinking, "This mischievous monkey keeps dropping leaves on my brother Rama." Without thinking much, Lakshmana shot an arrow at Hanuman. Hanuman caught all the arrows. Realizing that Lakshmana had run out of arrows, Hanuman threw them back. Lakshmana, even more irritated, took another arrow from Rama's quiver. When Rama woke up, he asked, "Lakshmana, why are you taking my arrows?"
Lakshmana replied, "I am angry with that mischievous monkey. It keeps dropping leaves on you." Rama said, "Lakshmana, don't be angry with it. It's just an animal and doesn't know any better. Go fetch some water for me to wash my face."
Lakshmana took a bamboo tube to fetch water. Meanwhile, Rama called Hanuman down and said, "Come down, let's talk. I can see that you possess great power. Let's make a deal. I will tie my leg hairs to your legs. If you can break free, I will serve you. If you cannot break free, you will serve me."
Hanuman agreed and tried to fly but couldn't break the hairs. Realizing his defeat, Hanuman agreed to serve Rama. Rama then sent Hanuman to find food, instructing him, "If I ever need help, you must come to my aid."
As for Lakshmana, he went to fetch water and found a stream with salty water, which he brought back for Rama to wash his face. Rama asked, "Why is this water salty like tears?" Lakshmana said, "I don't know. I just saw it flowing and collected it. I heard a sound above but didn't see what it was."
Rama said, "Let's go and see." They went to the source of the stream and saw something large like a hill. In reality, it was Sugriva, who was crying. His tears had formed a stream. Sugriva had been hitting his head with his shoe, feeling ashamed and ready to die.
Rama helped him up and asked, "Why are you crying like this?" Sugriva explained, "My brother beat me, humiliated me in front of everyone. I couldn't bear it, so I left, ready to die."
Rama consoled him, "Don't think of dying. Come live with me." Sugriva replied, "No, I can't live with you until I defeat my brother." Rama thought, "How can I kill him? He has done no wrong to me." So, Rama told Sugriva, "Go provoke him to come out and fight. I will shoot him from the forest."
Sugriva agreed and went to provoke his brother. They fought, but because they wore identical cloths, Rama hesitated to shoot, fearing he might hit Sugriva. Sugriva, after being beaten twice, returned to Rama and complained, "You promised to help me but did nothing."
Rama gave him his own cloth, saying, "Take this. When you wear it, I will know it's you." Sugriva wore Rama's cloth and went to fight again. This time, Rama, seeing the cloth, shot and killed Vali.
After Vali's death, Rama made Sugriva the king of Kishkindha.
Contemporary Khmer Translation (High-School Level)
និយាយពីព្រះរាមវិញ
ពេលព្រះរាមធ្វើដំណើរ តើលោកបានជួបនរណាមុនគេ? គឺជួបហនុមានមុនគេ។ គាត់ជាសេនាព្រះរាម។ ពេលធ្វើដំណើរជាមួយប្អូន ពួកគេបានសម្រាកក្រោមដើមឈើមួយ។ ព្រះរាមបាននិយាយប្រាប់លក្ស្មណ៍ថា "លក្ស្មណ៍ ប្អូនមើលទៅហាក់ដូចជាអស់កម្លាំងណាស់។ យើងសម្រាកក្រោមដើមឈើនេះសិនចាំមានកម្លាំងសិន ទើបធ្វើដំណើរទៅទៀត។"
មុនពេលចូលសម្រាកក្រោមម្លប់នោះ ព្រះរាមបានផ្តាំលក្សណ៍ថា: "លក្ស្មណ៍ ឯងចាំយាមល្បាតមើលណា! ខ្លាចកាចមានសត្វសាហាវចូលមក យាយីជីវិតយើង បងសម្រាកបន្តិចហើយ"។ ព្រះរាមក៏សម្រាកលើថ្ម ក្រោមម្លប់ឈើនោះទៅ។
និយាយពីហនុមានវិញ គាត់នៅលើដើមឈើ បេះស្លឹកទម្លាក់មក ខណៈព្រះលក្ស្មណ៍ក៏ខឹង គិតថា "កូនស្វាចង្រៃនេះបេះស្លឹកទម្លាក់មកលើព្រះរាមបងអញ"។ លោកបាញ់ហនុមានសរមួយ ប៉ុន្តែហនុមានចាប់បានទាំងអស់។ ហនុមានដឹងថាលក្ស្មណ៍អស់សរហើយ ក៏ទម្លាក់សរនោះមកវិញ។ ព្រះលក្ស្មណ៍កាន់តែខឹង ក៏យកសរព្រះរាម។ ព្រះរាមភ្ញាក់សួរថា "លក្ស្មណ៍ ឯងយកសរធ្វើអ្វី?" លក្ស្មណ៍ឆ្លើយថា "ទូលបង្គំ ខឹងនឹងកូនស្វា បេះស្លឹកទម្លាក់លេងមកលើអស់"។ ព្រះរាមនិយាយថា "លក្ស្មណ៍ ឯងកុំខឹងវាអី វាជាសត្វអត់ដឹងអីទេ។ អូនឯងទៅយកទឹកឱ្យបងលុបមុខបន្តិច"។ លក្ស្មណ៍យកបំពង់ទឹកទៅ។
និយាយពីព្រះរាម លោកហៅហនុមានចុះមកថា "បាឯងចុះមកមើលយើងនិយាយគ្នា ព្រោះអ្នកឯងប្រាកដជាមានមហិទ្ធិឫទ្ធិពិត ហើយយើងភ្នាល់គ្នាថា ឥឡូវនេះខ្ញុំអោយយករោមជើងខ្ញុំនៅបីសរសៃចងជើងអ្នកឯង បើអ្នកឯងហោះដាច់រោមជើង នោះខ្ញុំនឹងធ្វើសេនាអ្នកឯង។ ចុះប្រសិនណាអ្នកឯងហោះមិនដាច់?" ហនុមានឆ្លើយថា "បើហោះមិនដាច់ ខ្ញុំនឹងសុខចិត្តធ្វើសេនាព្រះអង្គដែរ"។ គេហៅថារោមជើងសិល្ប៍ចងចង្កេះ ហោះគ្រប់បីដងមិនដាច់ ហោះឡើងញាប់ ហើយត្រឡប់មកវិញអុកក្កិត (ហេតុនេះស្វាជាស្វាក្រិនក្ដិតមកដល់សព្វថ្ងៃនេះ)។ ហនុមានយល់ព្រមធ្វើសេនាព្រះរាម។ ព្រះរាមអោយហនុមានទៅរកស៊ីតែប្ដាំថា "បើខ្ញុំមានការយប់ យាមអ្វី ខ្ញុំនឹងនឹកដល់អ្នកឯង ហើយអ្នកឯងត្រូវតែមកជួយខ្ញុំ"។
និយាយពីលក្ស្មណ៍វិញ កាលដែលទៅយកទឹកនោះ គឺបានយកទឹកភ្នែកសុគ្រីពមកឱ្យព្រះរាមលុបមុខ។ ព្រះរាមសួរថា "តើទឹកអីប្រៃៗដូចទឹកភ្នែកអញ្ចឹង?" លក្ស្មណ៍ឆ្លើយថា "ទូលបង្គំមិនដឹងដែរ ឃើញតែទឹកជ្រោះហូរមកហើយដងយកមក ប៉ុន្តែឮសូរខ្ចីនៅខាងលើ តែអត់ដឹងជាអ្វី"។ "លក្ស្មណ៍ អ