យាយពីព្រះនារាយណ៍និងព្រះឥសូរ
ត្រឡប់មកនិយាយពីព្រះនរាយណ៍ ដែលលោកផ្ញើកាមតណ្ហាមកតាម ព្រះពាយនោះ។ ព្រះពាយដឹកនាំកាមនោះមកចូលមាត់នាងស្វាហាយ ។ ទឹកកាមចូលមាត់នាងស្វាហាយបាន៧ថ្ងៃនាងក៏មានគភ៌គ ម្រប់បានដប់ខែ ប្រសូតិនោះមក គឺតួអង្គស្វាសេនា ព្រះរាមនេះឯង។ ដល់ប្រសូតិកូននោះមក គឺចេញតាមឆ្អឹងជំនីរ ។ ដល់កូននោះធំឡើង គឺចេះតែបៅដោះម្តាយខ្លាំងពេក ។ នាងស្វាហាយក៏និយាយថា “ កូនឯងធំខ្លួនល្មមសមចេះទៅរកខ្លួន ឯងបានខ្លះហើយ ព្រោះម្តាយវេទន ាណាស់ ណាមួយល្ងិត ណាមួយក្ដិតជាប់នៅនឹងថ្ម អញ្ចឹងកូនឯង ដើររកស៊ីចំណីអាហារខ្លួនឯងខ្លះទៅ ”។ កូនក៏សួរទៅមាតាវិញថា “ មាតាឱ្យខ្ញុំទៅរកឯណាចំណីហ្នឹង ” . មាតាក៏បានប្រាប់ថា “ នៅទិសខាងកើត កូន ឯងមើលពេល ព្រលឹមឡើង បើឃើញក្រហមរន្នាលឆ្អិនឆ្អៅ ទោះចំណីកូនឯងហើយ បាឯងទៅចុះ ”។ ហនុមានអង្គុយសំកុកចាំរហូតដល់ ប្រហែលម៉ោងប្រាំ ប្រាំមួយនោះ ស្រាប់តែឃើញ ព្រះអាទិត្យ ដំណើរគោចរចេញមកបំភ្លឺលោក ហនុមានក៏ហក់សំដៅទៅ ព្រះអាទិត្យជិតដល់ទៅហើយក៏ឆេះអស់។ ព្រះអាទិត្យលោក ប្រមើលមើលឃើញថា “ស្អីចេះ? អញមើលទៅអម្បាញ់មិញដូចជាកូនស្វាសមួយរត់ចូលសំដៅមកអញ! ឥឡូវស្រាប់តែរលាយខ្លួនបាត់ទេ ” ។ ព្រះអាទិត្យលោកក៏តម្លោះន ាឡិកាឱ្យត្រជាក់សិន លោកចុះទៅវែកស្មៅមើលក៏ឃើញរោមពេជ្រមួយ លោកក៏យកមកជប់កើតបានជាតួអង្គស្វាសដដែល។ លោកក៏បាននិយាយថា “ ឥឡូវបាឯងហាមាត់មកខ្ញុំសម្រក់ទឹកមាត់ឱ្យប្រាំបីតំណក់ ឱ្យមានវង្វង់ព្រះអាទិត្យទាំងប្រាំពីរ បើថ្ងៃក្រោយបាចង់មកលេងខ្ញុំ ហាមាត់ឡើងរង្វង់ព្រះអាទិត្យទាំងប្រាំពីរនេះ គឺមិនអាចរលាយខ្លួនបានទេ ”។ ស្វាសត្រេកអរណាស់ព្រោះបាន វិជ្ជាអស់នេះ ក៏ត្រឡប់មករកម្តាយវិញ ឯព្រះអាទិត្យក៏ធ្វើដំណើរបំភ្លឺលោកទៅ។ កូនស្វាសរត់មករកម្តាយ ពេលមកដល់ម្តាយស្លាប់ចោលទៅ ស្វាសយំនឹក ម្តាយ ខិតខំកកាយដីកប់ម្តាយហើយក៏មិនទៅណាដែរ នៅថែទាំផ្នូរម្តាយបោសសំអាតផ្នូរមិនឱ្យមានសំរាមអ្វីឡើយ។ និយាយពីនាងស្វាហាយថ្ងៃមួយ ក្រោយពីស្លាប់ទៅនោះ វិញ្ញាណក្ខន្ធនាងនឹកឃើញអាណិតកូន មិនទៅណាមកណាសោះ នៅតែជិតផ្នូរ ដូច្នេះក៏មកពន្យល់សប្តិ ប្រាប់កូនថា “ កូនឯងកុំនៅហ្នឹងទៀត កូនឯងល្មមទៅស្វែងរកសេចក្តីសុខហើយ បើកូនឯងនៅហ្នឹងទៀតរកសេចក្តីសុខមិនឃើញទេ កូនឯងត្រូវស្វែង រកចៅហ្វាយន ាយកូនឯង ទើបបានសុខ ចៅហ្វាយកូនមុខពណ៍ខៀវ ”។ ដល់ពេលព្រលឹមឡើង ហនុមាននឹកឃើញសុបិននិមិត្តពីយប់ម្តាយមកប្រាប់លែងឱ្យនៅ ឱ្យទេរកកន្លែងសុខ។ ហនុមានក៏ថែផ្នូរម្តាយធ្វើសំអាតហើយស្រេច រកបន្ល ាស្រាស់រួចស្រួលបួល ក៏ថ្វាយបង្គំផ្នូរម្ដាយ ទើបធ្វើដំណើចេញទៅ។ (ស្លេះសិន)
Speaking of Vishnu and Shiva
Returning to the story of Lord Vishnu, who sent his lustful desires through a spirit. The spirit delivered these desires into the mouth of Suvannamaccha. After seven days, Suvannamaccha became pregnant and after ten months, she gave birth to a son, known as Hanuman.
When the child was born, he emerged through her side. As the child grew up, he became very demanding of his mother's milk. Suvannamaccha said, "You are grown enough to start finding food for yourself because I am very tired. One breast is sore, and the other is cracked. So, go and find your own food."
The child asked his mother, "Where should I find this food?" His mother replied, "In the east, when you see the red dawn, that is your food, go for it."
Hanuman sat and waited until around 5 or 6 in the morning. Suddenly, he saw the sun rising, illuminating the world. Hanuman leaped towards the sun, but as he got close, he was burned. The sun god saw this and thought, "What is this? It looks like a monkey running towards me! Now it's vanished."
The sun god cooled down and found a gem-like hair. He took it and squeezed it, and it turned back into Hanuman. The sun god said, "Now, if you come to me again, I will spit on you fifty-three times, forming a circle of the sun’s rays around you. If you want to visit me again, climb up through these fifty-three rays, and you won’t be able to vanish."
Hanuman was very happy to have acquired this knowledge and returned to his mother. The sun god continued his journey, illuminating the world. When Hanuman reached his mother, he found that she had died. He mourned his mother, dug a grave, and buried her, taking care of her tomb and keeping it clean.
One day, after Suvannamaccha's death, her spirit felt compassion for her son and stayed near the tomb. She came to him in a dream and told him, "My son, you must not stay here any longer. It is time to seek happiness. If you stay here, you will not find peace. You must find your master, who has a blue complexion."
At dawn, Hanuman remembered the dream his mother had told him about, urging him to leave and find a place of happiness. He cleaned the tomb, prepared his supplies, and after paying respects to his mother’s grave, he began his journey.
ខ្មែរបច្ចុប្បន្ន - Contemporary Khmer
និយាយពីព្រះនារាយណ៍និងព្រះឥសូរ
ត្រឡប់មកនិយាយអំពីព្រះនារាយណ៍ ដែលលោកផ្ញើកាមតណ្ហាមកតាមព្រះពាយ។ ព្រះពាយនាំកាមនោះមកចូលមាត់នាងស្វាហាយ។ បន្ទាប់ពី ៧ ថ្ងៃ នាងស្វាហាយក៏មានគភ៌ ហើយមុន ១០ ខែ នាងបានសម្រាលកូនឈ្មោះហនុមាន។
ពេលកូននោះកើត នាងសម្រាលតាមឆ្អឹងជំនីរ។ ពេលកូននោះធំឡើង គេឆាប់តែចង់បៅដោះម្តាយ។ នាងស្វាហាយនិយាយថា, "កូនឯងធំគ្រប់គ្រាន់សម្រាប់រកចំណីអាហារខ្លួនឯងហើយ ព្រោះម្តាយវេទនាខ្លាំងណាស់។ ចាំកូនឯងទៅរកស៊ីអាហារខ្លួនឯងទៅ។"
កូនសួរម្តាយវិញថា, "មាតាអោយខ្ញុំទៅរកឯណាចំណី?" ម្តាយបានឆ្លើយថា, "នៅទិសខាងកើត ពេលព្រលឹមឡើង បើឃើញក្រហមបំភ្លឺនោះ ជាចំណីកូនឯង ហើយបា៓ងទៅចុះ។"
ហនុមានអង្គុយសំកុករហូតដល់ម៉ោង ៥ ឬ ៦ ព្រឹក។ ស្រាប់តែឃើញព្រះអាទិត្យឈឹងចេញមកបំភ្លឺពិភពលោក។ ហនុមានក៏ហក់ទៅមើល ព្រះអាទិត្យ។ ពេលហួសនោះ, គេឆេះហើយបាត់បង់។
ព្រះអាទិត្យមើលទៅឃើញថា, "អ្វីទៅ? អញឃើញមានស្វាប្រុសម្នាក់រត់មក! ឥឡូវគេបាត់រលាយបាត់ហើយ"។ ព្រះអាទិត្យក៏តម្លោះភ្លើងឱ្យត្រជាក់សិន ហើយពេលមើលកៅនាងឃើញមានរោមពេជ្រមួយ ក៏យកជិតក្លាយជាហនុមានវិញ។ ព្រះអាទិត្យនិយាយថា, "ឥឡូវបា៓ងមកហើយខ្ញុំសម្រក់ទឹកមាត់ឱ្យប្រាំបីតំណក់ បន្សល់ព្រះអាទិត្យទាំងប្រាំពីរ បើថ្ងៃក្រោយបាចង់មកលេងខ្ញុំ ចាំឡើងវង្វង់ព្រះអាទិត្យទាំងប្រាំពីរនេះ គឺមិនអាចរលាយបានទេ"។
ហនុមានសប្បាយចិត្តណាស់ដោយបានវិជ្ជាហ្នឹង ហើយត្រឡប់មករកម្តាយវិញ ព្រះអាទិត្យក៏បន្តធ្វើដំណើររបស់លោកបំភ្លឺពិភពលោក។
ហនុមានរត់មករកម្តាយ ពេលមកដល់ម្តាយស្លាប់ទៅ ហនុមានយំនឹកខ្លាំងណាស់ ហើយចាំទុចខ្លួនរហើយ។ គាត់កកាយដីកប់ម្តាយ ហើយខិតខំថែរក្សាផ្នូរម្តាយឱ្យស្អាត។
និយាយពីនាងស្វាហាយ ថ្ងៃមួយក្រោយពីស្លាប់ទៅ វិញ្ញាណក្ខន្ធនាងអាណិតកូន ហើយមកជិតផ្នូរនាង ប្រាប់ក្នុងសុបិនថា, "កូនឯងកុំនៅទៀត, កូនឯងគ្រប់គ្រាន់ទៅរកសេចក្តីសុខហើយ។ បើនៅទៀតរកសេចក្តីសុខមិនឃើញទេ ត្រូវទៅរកចៅហ្វាយមុខពណ៍ខៀវ"។
ពេលព្រលឹមឡើង ហនុមានចាំនឹកឃើញសុបិននោះហើយចេញទៅ។