និយាយពីព្រះមហាឥសីនិងកូន
និយាយពីព្រះមហាឥសីមានគ្រួសារព្រមទាំងកូនបីនាក់។ កូនទីមួយស្រីឈ្មោះនាងស្វាហាយ កូនប្រុសពីរនាក់ មិនទាន់មានឈ្មោះទេ។ ថ្ងៃមួយលោកតាមហាឥសីមានការអផ្សុកស្អុះស្អាប់ពេក ក៏បបួលកូនទាំងបីទៅលេងឆ្នេរសមុទ្រ ។ ដល់ពេលទៅ កូនប្រុសទីពីរជិះសេះ ឯកូនប្រុសទីបីរាំ ចំណែកកូនបងឈ្មោះ
នាងស្វាហាយវិញ ឱ្យដើរពីមុខ ដើរទៅ បានឆ្ងាយបន្តិច ក៏នាងនិយាយថាៈ លោកតាពតែកូនគចំណែកខ្ញុំកូនបង្កើត អត់ពទេ” ។ ថាហើយថាទៀត លោកមហាឥសីមិននិយាយស្តី។ ដើរទៅដល់មាត់សមុទ្រពេលណា លោកតាពិចារណាថា បើអញ្ចឹងលោកផ្សង កូនបីនេះបើកូនណាមួយពិត ប្រាកដជាកូនរបស់ខ្ញុំ ខ្ញុំបោះទេ កណ្ដាលសមុទ្របីដង ឱ្យហែលមកដល់ខ្ញុំគ្រប់បីដងវិញ”។ បួងសួងហើយ លោកចាប់នាងស្វាហាយបោះមុនគេដល់ពេលបោះទៅ កណ្តាលសមុទ្របីដងនោះ កូននេះហែលមករក ឪពុកទាំងបីដង ដល់ពេលចាប់ទីពីរបោះទៅ ស្រាប់តែក្លាយខ្លួនទៅជាស្វាកូនទីបីក៏ក្លាយទៅជាស្វាទៀត ហែលនៅក្នុងទឹកសមុទ្រទៅ ។ តាឥសីមើលឃើញកូនទាំងពីរមិនពិតជាកូនរបស់គាត់មែន គាត់ក៏នាំនាងស្វាហាយវិលត្រឡប់មកលំនៅស្ថាន របស់គាត់វិញ ។
Speaking of the Great Sage and His Children
The story talks about the Great Sage who had a family with three children. The first child was a daughter named Suvannamaccha, and the other two were sons who had not been named yet. One day, the Great Sage was feeling very bored, so he invited his three children to go to the beach.
On the way, the second son rode a horse, the third son danced, and the eldest daughter, Suvannamaccha, walked in front. After walking a bit, she said, "Father, but I'm your real daughter, right?" The Great Sage didn't respond and kept walking.
When they reached the beach, the Great Sage thought, "If any of these three children are truly mine, they will be able to swim back to me if I throw them into the middle of the sea three times." He prayed and then threw Suvannamaccha into the sea first. She swam back to him all three times.
When he threw the second son, he turned into a monkey. The third son also turned into a monkey while swimming in the sea. Seeing this, the Great Sage realized that the two sons were not his real children, so he took Suvannamaccha back home with him.
ខ្មែរបច្ចុប្បន្ន - Contemporary Khmer
និយាយពីព្រះមហាឥសីនិងកូន
និយាយអំពីព្រះមហាឥសីដែលមានគ្រួសារនិងកូនបីនាក់។ កូនទីមួយជាស្រីឈ្មោះស្វាហាយ ហើយកូនប្រុសពីរនាក់មិនទាន់មានឈ្មោះនៅឡើយ។ ថ្ងៃមួយ ព្រះមហាឥសីមានអារម្មណ៍ធុញទ្រាន់ក៏បបួលកូនទាំងបីទៅលេងឆ្នេរសមុទ្រ។
កូនប្រុសទីពីរក៏ជិះសេះ កូនប្រុសទីបីក៏រាំ ចំណែកស្វាហាយវិញដើរទៅមុខ។ ដើរបន្តិច ស្វាហាយនិយាយថា, "លោកពតែខ្ញុំជាកូនពិតរបស់លោកមែនទេ?" ព្រះមហាឥសីមិនឆ្លើយតបទេ។
ដល់ពេលទៅដល់ឆ្នេរសមុទ្រ ព្រះមហាឥសីគិតថា, "បើកូនបីនាក់នេះមាននរណាម្នាក់ពិតជាកូនរបស់ខ្ញុំ ពួកគេនឹងអាចហែលត្រឡប់មកខ្ញុំបីដង។" លោកបួងសួងហើយចាប់ស្វាហាយបោះទៅកណ្តាលសមុទ្រជាមុន គាត់ហែលត្រឡប់មកបានទាំងបីដង។
ពេលចាប់កូនប្រុសទីពីរបោះទៅ កូននោះក៏ក្លាយទៅជាស្វា កូនទីបីក៏ក្លាយទៅជាស្វាដូចគ្នា ហែលនៅក្នុងទឹកសមុទ្រ។ ព្រះមហាឥសីឃើញថាកូនប្រុសទាំងពីរនោះមិនមែនជាកូនពិតរបស់គាត់ ទើបគាត់នាំស្វាហាយត្រឡប់ទៅផ្ទះវិញ។