៣ -3
៣ -3

៣ -3

Created time
Jun 29, 2024 1:55 PM
Last edited by
Jaipal K. Tuttle, PhD
Last edited time
Jun 29, 2024 2:08 PM

និយាយពីនាងឧមាភគវតី

និយាយពីនាងឧមាភគវតី ស្រីស្ថានសួគ៌ជា ប្រពន្ធព្រះឥសូរ។ ពេលដែលបាត់ ព្រះស្វាមីទៅមិនដឹងជាទៅរកទិសតំបន់សន្ធិយាស្ថានណា ក៏ពិភាក្សានឹងទេវតាដែលនៅសេសសល់ទាំងប៉ុន្មានថា “បើព្រះស្វាមីខ្ញុំភៀសខ្លួនបាត់ទៅហើយ អញ្ចឹងថ្ងៃក្រោយអាគាំងមារសូរច្បាស់ជាធ្វើទុក្ខបុកម្នេញយើងទៀតហើយ គឺមានតែទេរក ព្រះនារាយណ៍ជាប្អូនទៅ ឱ្យគេមកជួយដោះ ស្រាយក្នុងរឿងនេះទើបបាន” ។ទេវតាទាំងនោះ ក៏មករកព្រះនារាយណ៍ មកដល់ស្ថានកណ្ដាល ដើររក គ្រប់ច្រកល្ហកព្រៃភ្នំក្រំថ្មរកពុំឃើញ ក៏ពិចារណាថា “ ប្រហែលជាលោកចុះទៅ បាតសមុទ្រហើយមើលទៅ មានតែកន្លែងនោះទេដែលស្ងាត់”។ គិតដូច្នោះទៅក៏ចុះទៅមែនហើយបានជួបលោកកំពុង តែចង្ក្រមមេត្តាភាវនាលើបល្ល័ង្ក ទេវតាទាំងអស់ទៅដល់យំសោកបោកខ្លួននៅមុខលោក។ ព្រះនារាយណ៍កំពុងលង់នឹងធម៌ ស្រាប់តែឮសូរសម្រែកខ្លាំងៗពេក លោកបើកភ្នែកឡើង ក៏មានចម្ងល់ឆ្ងល់នឹងទេវតារួចសួរថា “ហេតុម៉េចក៏បានជាមកយំសោកបោកខ្លួនអញ្ចឹង?” ទេវតាក៏ទូលលោកថា ពួកខ្លួនមកនេះមកឱ្យព្រះអង្គជួយដោះ ស្រាយក្នុងស្ថានកៃលាសផង ព្រោះអាគាំងមារសូរ ឡុកឡាក់ខ្លាំងណាស់បើ ព្រះអង្គមិនទៅទេ ស្ថានកៃលាសច្បាស់ជាសាបសូន្យហើយ។ ជេដ្ឋាបង របស់ព្រះអង្គ ក៏ភៀសខ្លួនចេញទៅបាត់ដែរ ព្រោះលោកបានឱ្យសិល្ប៍ទៅអាគាំងមារសូរនោះ វាជ្រុលហួសទៅដែរ។ ឯទេវតា សេសសល់បន្តិចនេះបើមិនជួយទេសាបសូន្យហើយ។ ព្រះនារាយណ៍ក៏លោកឱ្យពួកទេវតាទេមុនចុះ ចំណែកព្រះអង្គចាំដាក់ធម៌ឱ្យបានត្រឹមត្រូវសិននឹងទៅតាមក្រោយ ។ លោកក៏យាងទៅ ។ ពេលលោកយាងទៅជិតដល់ស្ថានកៃលាស លោកក៏នឹកឃើញថាបើទៅ ជាតួអង្គព្រះនារាយណ៍ដូច្នេះ ប្រាកដជាអាគាំងមារសូរធ្វើទុក្ខបុកម្នេញលោកដែរ ដូច្នេះលោកយល់ថាមធ្យោបាយ មានតែផ្លូវមួយទេ គឺកាឡាខ្លួនជាស្រីទេពអប្សរសម្បុរឱ្យល្អលើសស្រីសួគ៌ ចូលទៅរាំលេងនៅសួនច្បារព្រះឥសូរ ខាងមុខជណ្តើរកែវ ។ ពេលនេះអាគាំងមារសូរ ក្រឡេកឃើញ ហើយបានប្រាប់ទៅនាងថា “ នាងដឹងទេកន្លែងនេះគឺជាកន្លែង ព្រះឥសូរណា៎! មានតែខ្ញុំទេនៅថែរក្សាទីនេះ ម៉េចក៏នាងហ៊ានមករាំលេងសើចអញ្ចឹង ” ។ ព្រះនារាយណ៍លោកឆ្លើយទៅវិញថាៈ  “ខ្ញុំនៅទីនេះដែរទេ ប៉ុន្តែខ្ញុំពុំដែលបានចេញមកលេងថ្ងៃនេះដូចជាអផ្សុកពេក ទ្រាំពុំបានក៏ចេញមករាំលេងទៅ ហើយបងចង់មករាំលេងជាមួយខ្ញុំដ ឬមួយយ៉ាងម៉េច?” ។

ព្រះនារាយណ៍លោកលួងលោម ដោយសម្ដីទន់ភ្លន់ ដើម្បីធ្វើម៉េចឱ្យអាគាំងមារសូរចាញ់ឧបាយកលនឹងអាលសម្លាប់ ។

ដោយឃើញគេស្អាត អាគាំងមារសូរមានសេចក្ដីត្រេកអរដោយយល់ថា គេមានធម៌មេត្តាដល់ខ្លួន បានចូលរួមរាំសប្បាយ។

ព្រះនារាយណ៍ បានដាក់ខសន្យាឱ្យអាគាំងមារសូរ ឱ្យត្រូវតែធ្វើតាមគ្រប់កាយវិការក្បាច់ក្បូរទាំងអស់។ ពេលនោះដោយលង់នឹងស្នេហាភ្លាំងភ្លាត់ពុំបានគិតដល់ ត្រង់ក្បាច់ចង្អុលខ្លួនឯង ស្រាប់តែប៉ើងខ្លួនឯងដែរ។ ព្រះនារាយណ៍លូកចាប់ជាប់សង្កត់កភ្លាមនិងដី ហើយលោកក៏ភៀសខ្លួនជាតួអង្គព្រះនារាយណ៍វិញ  ស្រាប់តែអាគាំងមារសូរលើកដៃសំពះបង្គំសូមទោសទទួលកំហុស។ តែព្រះនារាយណ៍ លោកអត់ព្រមលើកទោសឱ្យដោយថា វាបានធ្វើទុក្ខបុកម្នេញទេវតា បាត់បង់ជីវិតសន្ធឹកណាស់។សុំម្ដងជាពីរដងមិនបាន ក៏សុំប្រាថ្នាតែម្ដងថាទូលបង្គំសូមប្រាថ្នាបើជាតិនេះខ្ញុំមានមុខមួយដៃពីរ អនាគតទៅទៀតសូមឱ្យកើតមុខដប់ដៃម្ភៃ ។

ព្រះនារាយណ៍ ក៏លោកយល់ព្រមថាបាន ។ ប៉ុន្តែលោកក៏គិតថា: “វាប្រាថ្នានេះ បម្រងុធ្វើបាបអញហើយ” ដូច្នេះព្រះអង្គលោកក៏ប្រាថ្នាដែរ  “ ជាតិនេះខ្ញុំមានមុខមួយដៃពីរ អនាគតជាតិ សូមឱ្យបានមុខបួនដៃប្រាំបី ” ដើម្បីអាគាំងមារសូរទៅកើត នៅកន្លែងណា ព្រះអង្គនឹងផ្ចាញ់នៅកន្លែងនោះ ។

រឿងនេះហើយបានជាជាប់ខ្សែមក ។ ដូច្នេះហើយបានជាអ្នកទាំងអស់គ្នាៗនោះ វាចងពៀរនឹងគ្នាមកដែរ។ លោកហូតព្រះខ័នពីចង្កេះ កាត់ក្បាលអាគាំងមារសូរតែម្តង  ទៅ ។

ព្រះនារាយណ៍លោកបង្គំទូលបងថាការងារនេះបានបញ្ចប់ហើយ។ តែនាងភគវតីជាស្រីស្ថានសួគ៌សូមឱ្យជួយតាមរក ព្រះឥសូរទៀត។ ដោយយល់ថាគ្មានអ្នកណា គ្រប់គ្រងស្ថានកៃលាស ព្រះនារាយណ៍លោកក៏ចុះមកស្ថានកណ្តាលតាមរក ព្រះឥសូរជាបងទៀត។ នៅស្ថានកណ្តាល ព្រះអង្គ រក គ្រប់ច្រកល្ហកពុំឃើញ ឃើញតែហ្វូង ក្របី ហ្វូងមហិង្សានានា។ អញ្ចឹងលោកពិចារណាថា ប្រហែលបងលោក ភៀសខ្លួនចូលហ្វូង ក្របីហើយ ។ពិចារណារួចក៏តាំងសន្ធឹងព្រ័ត្រ ព្រោះថាបើបងគាត់ភៀសខ្លួនចូលហ្វូងក្របីមែន គឺគាត់ពុំបានដើរទៅឈរក្រោមព្រ័ត្រនោះទេ ព្រោះក្របីមានមហិទ្ធិឫទ្ធិមិនអាចចូលបានទេ ក្របីធម្មតា ទីណាក៏ចូលបានដែរ។ដូច្នេះលោកចាំមើលហ្វូងក្របី រកស៊ីកាល់ញីក្បាល់ឈ្មោល ។ ដល់រសៀលសុរិយាក្របីឯទៀតរកកន្លែងដេកគេដើរតាមផ្លូវមួយ ដល់ឃើញព្រ័ត្រ ក្របីឯទៀតក៏នៅតែទៅអស់ នៅតែក្របីមួយដើរវាងមិនព្រមត្រសុលក្រោមព្រ័ត្រ។ ពេលនោះ ព្រះនារាយណ៍យល់ ប្រាកដជាបងគាត់ លោកក៏កាឡាខ្លួនជាក្របីញីមួយដើម្បីសាកល្បងនឹងបងលោកមើល ស្រាប់តែក្របីបងឃើញក្របីញីស្អាត កៀងនាយកៀងអាយ ឡើងពាក់តែម្តង។ ពេលនោះព្រះនារាយណ៍ប្អូនស្រែកឡើងថា ព្រះរាមបងខ្ញុំទេ តែពេលនោះវាហួសទៅហើយ កាមតណ្ហា ក៏ធ្លាក់ចេញមក។

លោកក៏យកដៃ ត្រងទ្រាប់រួចពិចារណាថាៈបើបោះទៅ ក្រោមឆេះដប់ប្រាំមួយ    ជាន់។ លោកនឹកព្រួយ មានតែផ្ញើតាមព្រះពាយទេ សូមឱ្យព្រះពាយដឹកនាំកាមនេះទៅណា ក៏ទៅចុះ ។ និយាយផ្តែផ្តាំរួច ក៏ផ្ញើតាមព្រះពាយទៅព្រះពាយក៏ដឹកនាំកាមនេះទៅចូលមាត់នាងស្វាហាយ នាងស្វាហាយជាប់ក្តិតនឹងថ្ម(ស្លេះសិនហេតុអ្វីក៏បានជាប់ក្ដិតនឹងថ្ម        តទៅ ខាងក្រោយបន្តទៀត) ទឹកកាមនេះចូលមាត់នាង ស្វាហាយកើតបានហនុមានមួយ មានកម្លាំងខ្លាំងក្លាមិនអន់ទេ ។

និយាយមក ព្រះឥសូរ និងព្រះនារាយណ៍ជួបជុំគ្នាហើយ ក៏ទៅស្ថានកៃលាសវិញ ព្រះឥសូរលោកប្រមែប្រមូលទេវតាជួបជុំគ្នាបានសុខស្រួលបួលវិញ ។ ឯព្រះនារាយណ៍លោកថយមកស្មឹងស្មាធិ៍មេត្តាភាវនាតាមប្រាថ្នា ។

និយាយពីអ្នកដែលបានប្រាថ្នានោះ។ អាគាំងមារសូរស្លាប់ពីនេះ ទៅកើតនៅក្រុងលង្កាជាមួយ ព្រះបាទសុនទាន(ចាំឈ្មោះឪពុក មិនចាំឈ្មោះម្ដាយទេ)   រីឯខាង ព្រះរាមក៏ដូច្នេះដែរ គឺលោកសរជាតិមកពីព្រះនារាយណ៍។ ព្រះរាមមកកើតនៅនគរអយុធ្យា កើតនិង ព្រះបាទទសរថ(ស្គាល់ឈ្មោះឪពុក មិនស្គាល់ឈ្មោះម្ដាយទេ)  ដូច្នេះហើយ អ្នកអស់នោះសរជាតិ ជាប់ពិរុទ្ធជាមួយគ្នា ដល់ពេលធំខែធំថ្ងៃឡើង រាពណ៍នោះក៏វាកើត ព្រះរាមនោះក៏លោកកើតដែរ ជំនាន់ជាមួយគ្នាតែម្តង ។

Speaking of Uma and the Reamker

Speaking of Uma, the celestial wife of Lord Shiva. When her husband disappeared without any known whereabouts, she discussed with the remaining deities, "If my husband has disappeared, Akasa Asura will surely torment us again. We should seek help from Lord Vishnu, his brother, to solve this problem."

The deities went to find Lord Vishnu. They searched everywhere but couldn't find him. They thought, "He must be at the bottom of the ocean." They went there and found him meditating on a serpent. The deities cried out in distress, waking Lord Vishnu. He asked, "Why are you all crying?"

The deities explained that they needed his help because Akasa Asura was causing chaos and would ruin Mount Kailash if not stopped. They also mentioned that Shiva had given Akasa Asura too much power.

Lord Vishnu comforted the deities, promising to help after he finished his meditation. As he neared Mount Kailash, he thought that appearing as himself would provoke Akasa Asura. He decided to disguise himself as a beautiful celestial maiden and danced in Shiva's garden.

Akasa Asura saw the maiden and approached her, saying, "Do you know this is Lord Shiva's place? Only I protect it. How dare you dance here?"

Lord Vishnu, disguised as the maiden, replied, "I was feeling bored and couldn't resist dancing. Do you want to join me?"

Akasa Asura, captivated by the maiden's beauty, joined the dance. Lord Vishnu then tricked him into following every dance move, including one that caused Akasa Asura to point at himself, which made him disappear.

Lord Vishnu then revealed his true form, and Akasa Asura apologized, but Lord Vishnu did not forgive him because of the torment he had caused the deities. Akasa Asura pleaded, saying, "In my next life, may I have multiple heads and arms."

Lord Vishnu agreed, thinking that this would make it easier to defeat him in future incarnations. Akasa Asura was then reborn as Ravana, while Lord Vishnu was reborn as Rama, continuing their eternal battle.

ខ្មែរបច្ចុប្បន្ន - Contemporary Khmer

និយាយពីនាងឧមានិងរឿងរាមកេរ្តិ៍

និយាយពីនាងឧមា ប្រពន្ធព្រះឥសូរ។ ពេលព្រះស្វាមីនាងបាត់ទៅ គ្មាននរណាដឹងទៅណា នាងពិភាក្សាជាមួយទេវតាដែលនៅសេសសល់ថា, "បើព្រះស្វាមីខ្ញុំបាត់ទៅ អាគាំងមារសូរអាចត្រូវធ្វើទុក្ខបុកម្នេញយើងម្តងទៀត។ យើងគួរតែទៅសុំជំនួយពីព្រះនារាយណ៍ ប្អូនព្រះស្វាមី។

ទេវតាទាំងនោះចេញទៅរកព្រះនារាយណ៍ គ្រប់ទីកន្លែងតែមិនឃើញ។ ពួកគេគិតថា ព្រះនារាយណ៍ប្រហែលទៅនៅបាតសមុទ្រ។ ពួកគេឈានទៅតាមនឹងបានជួបព្រះនារាយណ៍កំពុងធ្វើសមាធិ។ ទេវតាទាំងនោះយំសោកខ្លាំង រហូតព្រះនារាយណ៍លែងធ្វើសមាធិ។ ព្រះអង្គសួរថា, "ហេតុអ្វីបានជាយំចឹង?"

ទេវតាប្រាប់ថា ពួកគេត្រូវការជំនួយព្រះអង្គ ដើម្បីដោះស្រាយបញ្ហានៅស្ថានកៃលាស ព្រោះអាគាំងមារសូរប្រហែលធ្វើទុក្ខបុកម្នេញព្រះអង្គ។ ព្រះនារាយណ៍ចាប់ផ្ដើមគិតថា អាគាំងមារសូរដឹងតែធ្វើទុក្ខបុកម្នេញលោក ដូច្នេះព្រះអង្គបំផ្លាញខ្លួនជាស្រីសួគ៌ ដើម្បីចូលរាំនៅសួនច្បារព្រះឥសូរ។

ពេលអាគាំងមារសូរឃើញ នាងប្រាប់ថា, "ទីនេះជាតំបន់ព្រះឥសូរ។ នាងហ៊ានមករាំលេងហើយមែនទេ?" ព្រះនារាយណ៍ឆ្លើយថា, "ខ្ញុំឯងនៅទីនេះ ដោយពុំដែលបានចេញមកលេងថ្ងៃនេះ។ ចុះបងចង់មករាំជាមួយខ្ញុំទេ?"

ព្រះនារាយណ៍លួងលោមអាគាំងមារសូរ ឱ្យចូលរាំជាមួយព្រះអង្គ។ ព្រះនារាយណ៍សម្ដែងឱ្យអាគាំងមារសូរ ធ្វើតាមក្បាច់ចង្អុលខ្លួនឯង ហើយគាត់ក៏បាត់ទៅ។ ព្រះនារាយណ៍បានបង្ហាញខ្លួនវិញ ហើយអាគាំងមារសូរនិយាយសុំទោស ប៉ុន្តែព្រះនារាយណ៍មិនអោយទោស ព្រោះវាបានធ្វើទុក្ខបុកម្នេញទេវតាច្រើនណាស់។

នាងឧមាសុំឱ្យព្រះនារាយណ៍ជួយរកព្រះឥសូរវិញ។ ព្រះនារាយណ៍បានចុះមកស្ថានកណ្ដាល តាមរកព្រះឥសូរ តែក៏គ្មានអ្នកណាជួបផង។ នៅទីនោះ គាត់បានឃើញហ្វូងក្របី និងសត្វផ្សេងៗ។

ព្រះនារាយណ៍គិតថា ព្រះឥសូរប្រាកដជាស្ថិតក្នុងហ្វូងក្របី ហើយគាត់បានផ្លាស់ខ្លួនជាក្របីដើម្បីសាកល្បង។ ព្រះឥសូរ បានចូលហ្វូងក្របី និងបានជួបនាងឧមាដែលបានប្រាប់អាគាំងមារសូរ។ ព្រះនារាយណ៍ចាប់បានអាគាំងមារសូរ ហើយកាត់ក្បាលវាតែម្តង។

ព្រះនារាយណ៍ បានប្រាប់ទេវតាថា ការងារនេះបានបញ្ចប់ហើយ។ ប៉ុន្តែនាងឧមាសុំឱ្យតាមរកព្រះឥសូរជាបន្ត។ ព្រះនារាយណ៍បានចុះទៅស្ថានកណ្ដាល តាមរកព្រះឥសូរជាបន្ត។