បង្ហាញពីតួអង្គផ្សេងៗ និងផ្ដើមរឿងរាមកេរ្តិ៍
ខ្ញុំនិងជូនជម្រាបខ្លះៗជាដំណើរដើមរឿង ប៉ុន្ដែខ្ញុំបាទ ពុំសូវជាបានយកមកពិចារណាជាប្រចាំទេ ព្រោះរវល់ខ្វល់ជាប់នឹងជីវភាពរស់នៅប្រចាំថ្ងៃ។ ហេតុនេះ ក្រែងលោមានការខ្វះខាតនូវពាក្យសម្ដីណាសមរម្យ ឬមិនសមរម្យ សូមមេត្តាផង ដូចសុភាសិតបុរាណចងក្រងមកថា : “ ដំរីជើងបួនគង់មានភ្លាត់ អ្នកប្រាជ្ញចេះស្ទាត់គង់មានភ្លេច ” តែបើខ្ញុំមិនធ្វើទេក៏វាមិនកើតដែរ។ ដូច្នេះបានជាខ្ញុំមានការបារម្ភទុកជាមុន ក្រែងខ្ញុំនិយាយទៅមានការខ្វះខាត សូមមេត្តាខន្តីអភ័យទោសដល់ខ្ញុំបាទផងចុះ ។
និយាយពីអ្នកសរជាតិ ព្រះឥសូរ និងព្រះនារាយណ៍នៅស្ថានកៃលាស
ខ្ញុំសូមជម្រាបសាច់រឿងឱ្យបានជ្រាបៈ ជាដំបូងខ្ញុំសូមជម្រាបថា ព្រះឥសូរនិង ព្រះនារាយណ៍ជាបងប្អូននឹងគ្នានៅស្ថានកៃលាស។ ព្រះឥសូរ លោកជាគ្រូ របស់ទេវតាទេវបុត្រទាំងអស់ គឺថាខ្លបខ្លាចលោកទាំងអស់។នៅពេលថ្ងៃមួយព្រះនារាយណ៍លោកនឹកថាៈ “អាត្មាអញបើស្រឡាញ់សម្បត្តិមហាសាលនេះ អនាគតទៅ រកសេចក្តីសុខពុំឃើញទេ ” ។ លោកឡើងទៅថ្វាយបង្គំ ព្រះឥសូរជាបងថា “ ឥឡូវទូលបង្គំជាខ្ញុំប្រគល់អំណាចសម្បត្តិមហាសាលនេះឱ្យបងចុះ ចំណែកខ្ញុំសូមលាដើម្បីស្វែងរកសេចក្ដីសុខហើយ ”។ ព្រះនារាយណ៍លោកចុះចាកស្ថានកៃលាសមកស្ថានកណ្ដាលស្វែងរកធម៌ មកសំណាក់ប៉ាក់ប៉ាននិងស្ថានកណ្ដាលនេះ ក្នុងព្រៃភ្នំក្រំថ្មយូរទៅៗ រកធម៌ពុំឃើញសោះ ដោយសារសំឡេងសត្វស្រែកធ្វើឱ្យច្របូកច្របល់មិនដឹងធម៌នៅ ត្រង់ណា ។លោកពិចារណាថា អាត្មាអញបើទ្រាំនៅឃើញថារកសិល្ប៍ពុំឃើញ មានតែទៅបាតសមុទ្រ រកកន្លែងស្ងាត់ ” ។ គិតហើយក៏ជ្រែកទឹកសមុទ្រចុះទៅក៏មានផុសបល្ល័ង្កពេជ្រមួយ។ លោកយល់ថា “ សម្រាប់អាត្មាអញទេតើ” បើអញនិមន្ដឡើងលើបល្ល័ងនេះសិន ដើម្បីស្មិងស្មាធ៍ចង្រ្កមមេត្ដា ភាវនារកធម៌អាថ៍ ដល់ដូច្នេះលោកក៏នៅស្មឹងស្មាធ៍ទៅ។
Discussing the characters and beginning the Reamker story
I will give a brief introduction to the story, but I do not always consider it regularly because I am busy with daily life. Therefore, if there are any inappropriate words or mistakes, please forgive me. As the old saying goes: “Even a four-legged elephant can stumble, and a wise person can forget.” However, if I do not do it, it will not happen. Therefore, I worry in advance that there may be shortcomings in my speech, and I kindly ask for your patience and forgiveness.
Speaking about the gods, Lord Shiva, and Lord Vishnu at Mount Kailash
I would like to narrate the story as follows: First, let me inform you that Lord Shiva and Lord Vishnu are brothers residing at Mount Kailash. Lord Shiva is the teacher of all the gods and deities, and they all fear and respect him. One day, Lord Vishnu thought: “If I remain attached to this great wealth, I will not find true happiness in the future.” He then went to pay his respects to his brother, Lord Shiva, and said, “I now surrender this great wealth and power to you, and I shall leave to seek true happiness.”
Lord Vishnu left Mount Kailash and descended to the central region to seek Dharma. He arrived at a forested mountainous area, where he stayed for a long time, searching for Dharma but finding none, due to the distracting sounds of animals. He contemplated, “If I stay here, I will never find the art of Dharma; I must go to the depths of the ocean to find a quiet place.” With this thought, he descended into the ocean and emerged upon a jeweled platform. He realized, “This must be for me.” So he ascended the platform to practice deep meditation and cultivate loving-kindness, seeking the profound Dharma, and thus, he meditated there.
ខ្មែរបច្ចុប្បន្ន - Contemporary Khmer
បង្ហាញពីតួអង្គផ្សេងៗ និងផ្ដើមរឿងរាមកេរ្តិ៍
ខ្ញុំនិងជូនជម្រាបខ្លះៗជាដំណើរដើមរឿង ប៉ុន្ដែខ្ញុំ ពុំសូវបានយកមកពិចារណាជាប្រចាំទេ ព្រោះរវល់នឹងការរស់នៅប្រចាំថ្ងៃ។ ដូច្នេះ ប្រសិនបើមានពាក្យណាមិនត្រឹមត្រូវ ឬខុស សូមអភ័យទោសផង ដូចសុភាសិតបុរាណមានថា: “ដំរីជើងបួនក៏មានភ្លាត់ អ្នកប្រាជ្ញក៏អាចភ្លេចបាន”។ បើខ្ញុំមិនធ្វើទេ វាក៏មិនកើតឡើងដែរ។ ដូច្នេះ ខ្ញុំសុំអភ័យទោសមុនចំពោះការខ្វះខាតណាដែលអាចកើតមាន។
និយាយពីអ្នកសរជាតិ ព្រះឥសូរ និងព្រះនារាយណ៍នៅស្ថានកៃលាស
ខ្ញុំសូមប្រាប់សាច់រឿងឱ្យបានជ្រាប: ជាដំបូងខ្ញុំសូមប្រាប់ថា ព្រះឥសូរ និង ព្រះនារាយណ៍ ជាបងប្អូនគ្នានៅស្ថានកៃលាស។ ព្រះឥសូរ គឺជាគ្រូរបស់ទេវតាទាំងអស់ ហើយពួកគេក៏ខ្លាច និងគោរពគាត់។ នៅថ្ងៃមួយ ព្រះនារាយណ៍គិតថា: “ប្រសិនបើខ្ញុំនៅស្រឡាញ់ទ្រព្យសម្បត្តិដ៏ធំនេះ ខ្ញុំមិនអាចរកសេចក្តីសុខបានទេ”។ ព្រះនារាយណ៍ ទៅគោរពសំពះបងគាត់ គឺព្រះឥសូរ ហើយនិយាយថា: “ឥឡូវខ្ញុំប្រគល់អំណាច និងទ្រព្យសម្បត្តិនេះឱ្យបងចុះ ខ្ញុំនឹងចាកចេញដើម្បីរកសេចក្តីសុខ”។ ព្រះនារាយណ៍ ចាកចេញពីស្ថានកៃលាសទៅស្ថានកណ្ដាល ដើម្បីស្វែងរកធម៌។ គាត់ទៅដល់ព្រៃភ្នំ ដែលមានគ្រំថ្ម ហើយស្វែងរកធម៌យូរតែរកមិនឃើញ ដោយសារសំឡេងសត្វធ្វើឱ្យច្របូកច្របល់។ គាត់គិតថា: “ប្រសិនបើខ្ញុំនៅទីនេះ ខ្ញុំមិនអាចរកសិល្ប៍ធម៌បានទេ តែខ្ញុំត្រូវចុះទៅបាតសមុទ្រ ដើម្បីរកកន្លែងស្ងាត់”។ គាត់គិតហើយចុះទៅទឹកសមុទ្រ ហើយឃើញមានបល្ល័ង្កមាសមួយ។ គាត់គិតថា: “នេះគឺសម្រាប់ខ្ញុំ” ហើយឡើងទៅលើបល្ល័ង្ក ដើម្បីធ្វើសមាធិ និងរកធម៌។ ដូច្នេះ គាត់នៅទីនោះធ្វើសមាធិ។